Facebook Ads

News
Loading...

ចាំយូរហើយ! ភាព​យន្ត​បែប​វាយ​ប្រហារ ​«​Jailbreak»​ នឹង​បង្ហាញ​ខ្លួន នៅ​ចុង​ខែ​មករា ឆ្នាំ​២០១៧​

(ភ្នំពេញ)៖ ភាពយន្តបែបវាយប្រហារ ខ្នាតធំដំបូងបង្អស់នៅកម្ពុជា មានចំណង​ជើងថា «​Jailbreak»​ ឬ«ការពារឧក្រិដ្ឋជន» នឹងចាក់​បញ្ចាំងជាផ្លូវការ នៅគ្រប់រោងភាពយន្ត​ទំនើបទាំងអស់ ក្នុងរាជធានីភ្នំពេញ ចាប់​ពីថ្ងៃទី ៣១ មករា ២០១៧ នេះតទៅ។
ភាពយន្តខ្នាតធំ ដែលត្រូវ​បានគេរំពឹងថា នឹងទទួលបានការគាំទ្រខ្លាំង ​ពីសំណាក់ទស្សនិកជន គឺបានចូលរួមសម្ដែង​ដោយតារាល្បីៗ មានទេពកោសល្យ និងក្រោមការដឹកនាំ ដោយផលិតកខ្មែរ និងបរទេស​រយមគ្នា។ រឿង«​Jailbreak»​ ឬ«ការពារឧក្រិដ្ឋជន» ជាភាពយន្ត ពោរពេញដោយឈុត​ឆាកបែបរន្ធត់ វាយប្រហារ សងសឹក និងការតាមដាន​ស៊ើបអង្កេត ដែលតួអង្គនីមួយៗ ប្រកបភាពរវស់រវើក។
Jean Paul Ly សម្ដែងជាតួ អធិការ Ly។ ភ្នាក់ងារពិសេសរបស់ប្រទេសបារាំង ដែលត្រូវបានបញ្ចូនមកប្រទេសកម្ពុជា ដើម្បីបណ្តុះបណ្តាកងទ័ព។ គាត់មិនដែលបានរំពឹងទុកនូវអ្វីដែលនឹងកើតឡើងលើរូបគាត់និងបេសកកម្មលើកដំបូងរបស់លោកនៅប្រទេសកម្ពុជានោះទេ។
Share on Google Plus

0 comments :

Post a Comment