ប្រហែលជាយើងទាំងអស់គ្នាធ្លាប់ឃើញហើយ ពីការរៀបចំគំរោងប្លែកៗដើម្បីសុំដៃគូ ដែលខ្លួនស្រលាញ់រៀបការ ហើយភាគច្រើនខាងបុរសតែងតែជាអ្នករៀបចំ។ នេះមិនមែនមានន័យថាខាងស្រីៗមិនអាចធ្វើបាននោះទេ គ្រាន់តែសម្រាប់ប្រជាជនខ្មែរយើងគឺត្រូវគោរពតាមទំនៀមទំលាប់ ដោយប្រុសត្រូវចូលស្តីដណ្តឹងខាងស្រី។
យ៉ាងណាមិញសម្រាប់គូរស្នេហ៍មួយគូរនៅប្រទេស Sweden បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងដោយ ខាងស្រីបានរៀបចំគំរោងសុំខាងប្រុសរៀបការដ៏រ៉ូមែនទិចមួយ រហូតដល់ខាងប្រុសហាមាត់និយាយថា ”ទេ” មិនបាន។
បុរសម្នាក់ឈ្មោះ Michael និងមិត្តស្រីរបស់គាត់ បានណាត់គ្នាទៅញាំអាហារថ្ងៃត្រង់ ក្នុងហាងតូចមួយនៅ Helsingborg។ ពេលនោះអ្នករត់តុ, បានត្រៀមតុ មួយនៅចំកណ្តាលទីធ្លាហាង សម្រាប់គាត់អង្គុយចាំដៃគូ។ ដំបូងឡើយ Michael មិនបានចាប់អារម្មណ៍ឡើយ គឺគាត់គ្រាន់តែយកទូរសព្ទដៃ ថតយករូបភាពក្រុមរាំនោះប៉ុន្នោះ។ ប៉ុន្តែនៅពេលដែលមិត្តស្រីគាត់ចេញមកភ្លាម គាត់ក៏ដឹង ហើយត្រៀមជាស្រេចដើម្បីនិយាយថា “ព្រម”។
យើងអាចនិយាយបានថា លោក Michael គឺជាបុរសមានសំណាងម្នាក់ដែលមានមនុស្សស្រីស្រលាញ់គាត់ រហូតដល់ហ៊ានធ្វើបែបនេះ។ ជាការពិតណាស់, សេចក្ដីស្រឡាញ់គឺគ្មានព្រំដែនទេ៕
0 comments :
Post a Comment