Facebook Ads

News
Loading...

​Facebook​ ​បញ្ចេញ​ ​Browser​ ​ថ្មី ​ផ្ដល់​សុវត្ថិភាព​ដល់​អ្នក​ប្រើប្រាស់​

ដើម្បី​ផ្ដល់​សុវត្ថិភាព​ក្នុង​ការ​ស្វែង​រក​ព័ត៌មាន​នានា​លើ​អិនធើណិត​ដល់​អ្នក​ប្រើប្រាស់​​ Facebook បាន​បញ្ចេញ​​ ​Browser​ ​ថ្មី​មួយ​ប្រភេទ​ដែល​មាន​ឈ្មោះ​ថា​ ​Tor ​ដែល​ពួក​គេ​អះអាង​ថា​ជា​ ​Browser​ ​ដែល​អាច​ផ្ដល់​សុវត្ថិភាព​ខ្ពស់​ដល់​អ្នក​ប្រើប្រាស់​។


​លោក​ Kate Krauss ​អ្នក​នាំ​ពាក្យ​របស់​គម្រោង​នេះ​បាន​ពន្យល់​ថា​ Tor ​ជា​ Browser ​ដែល​​​ផ្ដុំ​ (encrypted ) ​​ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់​ឲ្យ​ទៅ​ជា​ទិន្នន័យ​មួយ​ប្រភេទ​ដែល​មិន​អាច​នឹង​បំបែក​បាន​។​ រួច​វា​អាច​លាក់​​ IP address ​របស់​ឧបករណ៍​លោក​អ្នក​ដែល​បាន​ភ្ជាប់​អិនធើណិត​ផង​ដែរ​។​ តាម​ពិត​ទៅ​ Facebook ​បាន​​ដាក់​ឲ្យ​សាក​ល្បង​ Browser Tor ដែល​ដំណើរ​ការ​លើ​កុំព្យូទ័រ​តាំង​ពី​ឆ្នាំ​២០១៤​ មក​ម្ល៉េះ​ តែ​ទើប​តែ​មួយ​រយៈ​ក្រោយ​នេះ​ទើប​ពួក​គេ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android ។ សម្រាប់​អ្នក​ចង់​ប្រើ​ Browser Tor ​អ្នក​តម្រូវ​ឲ្យ​ទាញ​យក​កម្មវិធី​ Orbot ជា​មុន​សិន​ទើប​អាច​ដំណើរ​ការ Browser Tor បាន​។ ​បញ្ជាក់​៖​ ​Tor​ ​ស្ថិត​ក្នុង​ដំណាក់​កាល​សាកល្បង​នៅ​ឡើយ​ទេ​៕

Share on Google Plus

0 comments :

Post a Comment