Facebook Ads

News
Loading...

​ទីបំផុត​ ​​​បក្ស​លោក​ស្រី​ អ៊ុង សានស៊ូជី ​​ឡើង​កាន់​អំណាច​ថ្ងៃ​នេះ ក្រោយ​ការ​តស៊ូ​ជាង​២​ទសវត្ស​

​​ថ្ងៃ​នេះ​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​​​របស់​​​លោក​ស្រី​អ៊ុង សានស៊ូជី​ ​​និង​អ្នក​គាំ​ទ្រ​លោក​ស្រី ​ដែល​ទន្ទឹង​រង់ចាំ​​អស់​រយៈ​ពេល​ជាង ២​ទសវត្ស​​មក​ហើយ​។

​ម្ចាស់​ជ័យ​លាភី​​ណូបែល​សន្តិភាព ​និង​ជា​មេដឹកនាំ​គណបក្ស​​ប្រឆាំង​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតី ​(NLD)​ នឹង​​​​​​ចូល​រួម​ដឹក​នាំ​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​​ជាមួយ​រដ្ឋសភា​ថ្មី​នៅ​ថ្ងៃច័ន្ទ​នេះ។ ​​​​គិត​មក​ទល់​ពេល​នេះ​ មាន​រយៈ​ពេល ២៦​ឆ្នាំ​ហើយ ​បន្ទាប់​ពី​លោក​ស្រី​ស៊ូជី បាន​ឈ្នះ​​សំឡេង​ភាគ​ច្រើន​ក្នុង​រដ្ឋសភា​​​កាល​ពី​ឆ្នាំ ១៩៩០ ​តែ​​លទ្ធផល​​ត្រូវ​គណបក្ស​កាន់អំណាច​មិន​ទទួល​ស្គាល់​។ ចំណែក​ថ្ងៃ​នេះ គឺ​មាន​រយៈពេល​ជាង​ ២ខែ​​ ​ក្រោយ​គណបក្ស​លោក​ស្រី​ឈ្នះ​ឆ្នោត​​ភ្លូក​ទឹក​ភ្លូក​ដី​ម្ដងទៀត ​ពោល​ដណ្ដើម​បាន​អាសនៈ ៨០% ​ក្នុង​រដ្ឋសភា ​នៃ​​ការ​បោះ​ឆ្នោត​​​ឆ្នាំ ២០១៥​។ កាល​ពី​សុក្រ​សប្ដាហ៍​មុន ​​ប្រធានាធិបតី​​​​​ធេន សេន​ ដឹក​នាំ​រដ្ឋាភិបាល​បច្ចុប្បន្ន​ សន្យា​ថា​សមាជិក​រដ្ឋាភិបាល​ចាស់ នឹង​សហការ​ជាមួយ​រដ្ឋាភិបាល​ថ្មី ​ដើម្បី​នាំ​សន្តិភាព និង​ការ​អភិវឌ្ឍ​ជូន​ប្រទេស​ជាតិ។ នេះ​បើ​យោង​ទៅ​តាម​​គេហទំព័រ​របស់​ប្រធានាធិបតី។ ឯ​សមាជិក​រដ្ឋសភា​​ចាស់​​បាន​ប្រារព្ធ​ពិធី​ជប់លៀង​សម្រាប់​ថ្ងៃ​ចុង​ក្រោយ ​នៅ​ការិយាល័យ​ពួកគេ​ ​ដោយ​មាន​ចម្រៀង​ និង​ទស្សនា​របាំ​ជាតិ​ផង​ដែរ។ ទោះ​បី​ជា​​គណបក្ស​លោក​ស្រី​ឈ្នះ​ឆ្នោត ឡើង​កាន់​អំណាច​​ តែ​​​តំណែង​​​ប្រធានា​ធិបតី​​ថ្មី ​គេ​មិន​ទាន់​ដឹង​​ច្បាស់​ថា​​​អ្នក​ណា​​នៅ​ឡើយ​ទេ​​ ​ខណៈ​​​​​​​លោក​ស្រី​​ ស៊ូជី ​​​​​​មាន​​ស្វាមី និង​កូន​​​​​ទាំង​ពីរ​​នាក់​​សញ្ជាតិ​​អង់គ្លេស​​​ ដែល​ច្បាប់ ​មិន​អនុញ្ញាត​ឲ្យ​​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​បាន​ឡើយ៕


ប្រភព៖ Sabay
Share on Google Plus

0 comments :

Post a Comment