ប្រធានាធិបតី បារាំង លោក ហ្វ្រង់ស្វ័រ ហូឡង់ និយាយថា ប្រទេស បារាំង នឹងមិនចុះញ៉មតាមការគំរាមរបស់ក្រុមភេរវកម្មឡើយ ហើយ បារាំង នឹងការពារអ្វីគ្រប់យ៉ាងដែលជាគោលជំហរត្រូវប្រកាន់ខ្ជាប់ ។ លោក ហូឡង់ បានថ្លែងដូច្នេះ ទាក់ទងនឹងវីដេអូដែលចុះផ្សាយដោយមជ្ឈមណ្ឌលសារព័ត៌មានរបស់ក្រុម ISIS បង្ហាញរូបភាពជីវពលដែលវាយប្រហារទីក្រុង ប៉ារីស សម្លាប់មនុស្ស ១៣០ នាក់ ព្រមទាំងមានសេចក្ដីថ្លែងការណ៍គំរាមដល់ចក្រភព អង់គ្លេស ផងដែរ ។ ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងវិមានប្រធានាធិបតី ឥណ្ឌា ក្នុងទីក្រុង ញូដេលី, លោក ហូឡង់ បញ្ជាក់ថា រដ្ឋាភិបាល បារាំង នឹងធ្វើអ្វីដែលចាំបាច់ត្រូវធ្វើ ដើម្បីការពារសចក្ដីថ្លៃថ្នូររបស់ប្រជាធិបតេយ្យ និងសេរីភាព ដែល បារាំង តែងប្រកាន់យក ហើយមិនញុះញ៉មជាដាច់ខាត ក្រោមរូបភាពនៃការគំរាមកំហែងពីសំណាក់អង្គការភេរវកម្ម ។ សូមបញ្ជាក់ថា វីដូអូមួយ ត្រូវបានចុះផ្សាយតាមគេហទំព័រផ្លូវការរបស់ ISIS បង្ហាញរូបភាពអ្នកវាយប្រហារក្នុងទីក្រុង ប៉ារីស កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១៥ ព្រមទាំងរូបភាពនៃការប្រហារជីវិតមនុស្សជាច្រើននាក់ ដែលក្រុមនេះតែងអនុវត្តជាច្រើនលើកទៅលើចំណាប់ខ្មាំង ។
ប្រធានាធិបតី បារាំង ឆ្លើយតបចំពោះការគំរាមពីសំណាក់ក្រុម ISIS

0 comments :
Post a Comment