អប្បិយជំនឿ៖ ខេត្តកោះកុងគឺជាខេត្តមួយសម្បូរទៅដោយរមណីយដ្ឋានធម្មជាតិ និងឆ្នេរសមុទ្រជាច្រើនកន្លែងមិនចាញ់ ខេត្តព្រះសីហនុ ឬខេត្តកំពត កែបនោះទេ ជាពិសេសខេត្តនេះក៏មានប្រវត្តិសាស្ត្របុព្វបុរសជំនាន់មុន ដែលទីនោះបង្កើតបានជាបូជនីយដ្ឋានគោរពបូជា ឬកន្លែងទេសចរណ៍ដ៏ពេញនិយមរបស់ជនរួមជាតិ និងភ្ញៀវបរទេសទៅកម្សាន្តជាមិនដាច់ថែមទៀតផងដែរ។ ជាក់ស្ដែងនៅខេត្តកោះកុងនេះ មានចេតិយមួយកន្លែងដែលត្រូវបានអ្នកស្រុកប្រសិទ្ធិនាមថា ចេតិយ ឃុនឆាង ដែលជាកន្លែងតម្កល់នៅអដ្ឋិធាតុបុព្វបុរសខ្មែរជំនាន់ដើមចំនួនបីនាក់ ក្នុងសតវត្សទី១៣ ឈ្មោះ ឃុន ឆាង និង ឃុន ផែន រួមជាមួយស្ត្រីម្នាក់ទៀត ឈ្មោះ នាងភិម ត្រូវជាមនុស្សស្រីម្នាក់ដែលអ្នកទាំងពីរស្រឡាញ់ នេះបើយោងតាមអ៊ំស្រីម្នាក់ដែលបានអះអាងថា ខ្លួនជាអ្នកមើលថែចេតិយនេះជាប្រចាំអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។ ដើម្បីជ្រាប់ច្បាស់សូមទស្សនាកិច្ចសម្ភាសជាវីដេអូ រវាងលោក ចេង ចំរើន ភ្នាក់ងារសារព័ត៌មាន Kqube.net និងអ៊ំស្រីខាងលើដូចតទៅ៖
ប្រភព៖KQUBE.NET
0 comments :
Post a Comment