ជនជាតិភាគតិចម៉ុងតាញ៉ា (Montagnard) ចំនួន១៣នាក់ រដ្ឋាភិបាលនឹងបញ្ជូនចេញទៅប្រទេសទី៣ នៅក្នុងសប្ដាហ៍ក្រោយ យ៉ាងយូរ បន្ទាប់ពី ឧត្ដមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន ហៅកាត់ថា យូអ៊ិនអេច្ចស៊ីអ (UNHCR) ផ្ដល់ព័ត៌មានជាផ្លូវការរួច។ មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកនាយកដ្ឋានអន្តោប្រវេសន៍ នៃអគ្គនាយកដ្ឋានក្រសួងមហាផ្ទៃ អះអាងថា ភាពយឺតយ៉ាវនៃបញ្ជូនចេញនេះ ដោយសារការិយាល័យនៃឧត្ដមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន នៅមិនទាន់អាចបញ្ជាក់ពីប្រទេស ដែលត្រូវបញ្ជូនទៅនោះ បាននៅឡើយ។ មន្ត្រីក្រសួងមហាផ្ទៃ ទទួលបន្ទុកសិទ្ធិជនភៀសខ្លួន បញ្ជាក់ថា ចាប់ពីផ្ដល់សិទ្ធិក្នុងឋានៈជាជនភៀសខ្លួន កាលពីឆ្នាំ២០១៤ រួចមក ពេលវេលានៃការបញ្ជូនជនជាតិម៉ុងតាញ៉ា ចេញពីកម្ពុជានេះ បានអូសបន្លាយជាង ១០ ថ្ងៃមកហើយ ដែលជាពេលវេលាមួយ លើសពីកិច្ចព្រមព្រៀង ដែលបានកំណត់នឹងត្រូវបញ្ជូន។ ឧត្ដមនាយឧត្ដមសេនីយ៍ លោក សុខ ផល ទទួលបន្ទុកអគ្គនាយកអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ឲ្យដឹងថា ការបន្តអូសបន្លាយពេលវេលា ដ៏យូរក្នុងការបញ្ជូនចេញ លើសការកំណត់នេះ ដោយសារត្រូវរង់ចាំការឆ្លើយតប ពីការិយាល័យឧត្ដមស្នងការ អង្គការសហប្រជាជាតិ។លោកបន្តថា ប្រទេសដែលនឹងត្រូវបញ្ជូនម៉ុងតាញ៉ា ១៣នាក់ទៅនោះ អាចជាប្រទេស នូវែលហ្សេឡង់ (New Zealand) ។យ៉ាងណា លោក សុខ ផល អះអាងថា យូរបំផុតអាចក្នុងសប្ដាហ៍ក្រោយនេះ ជនជាតិភាគតិចម៉ុងតាញ៉ា ទាំង១៣នាក់ នឹងត្រូវបញ្ជូនចេញហើយ។លោកបន្តថា «យើងបានការឯកភាពគ្នារវាង UNHCR និង អាជ្ញាធររបស់កម្ពុជាជាពិសេសក្រសួងការបរទេស និង ក្រសួងមហាផ្ទៃហើយគឺថាចំពោះ១៣នាក់នេះ UNHCR កំពុងខិតខំរកប្រទេសបញ្ចេញទៅ។ សន្យាក្នុងពេលឆាប់ៗនេះ ព្រោះឥឡូវនេះបើឱសានវាទវាលើស ១០ ថ្ងៃហើយ។ ប៉ុន្តែគាត់សន្យាហើយ ភាគច្រើនប្រហែលចេញក្នុងអាទិត្យបន្ទាប់នេះ »។ បើទោះជាបែបណា សេចក្ដីរាយការណ៍មុនៗ របស់មន្ត្រីក្រសួងមហាផ្ទៃនិយាយថា ម៉ុងតាញ៉ាទាំង១៣នាក់នោះ អាចនឹងត្រូវបញ្ជូនទៅប្រទេសប្រទេសហ្វីលីពីនវិញ។ សព្វថ្ងៃមានម៉ុងតាញ៉ាជិត២រយនាក់ផ្សេងទៀត កំពុងបន្តស្នាក់នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីពួកគេគេចចេញពីប្រទេសដើមកំណើត ដើម្បីស្វែងរកសិទ្ធិជ្រកកោនប្រទេសទី៣។ លោក សុខ ផល ឲ្យដឹងថា ក្នុងចំណោមជនជាតិម៉ុងតាញ៉ាទាំងនោះ នឹងត្រូវវាយតម្លៃ និង ធ្វើអត្តសញ្ញាណ ក្នុងឋានៈជាជនភៀសខ្លួន គឺមន្ត្រីជំនាញក្រសួងមហាផ្ទៃ កំពុងដំណើរការបន្តទៀត។ អ្នកដែលនៅសេសសល់ បើរកឃើញថា ពុំមានលក្ខណគ្រប់គ្រាន់ ដែលចាត់ទុកជាជនភៀសខ្លួនទេ អ្នកទាំងនោះ នឹងត្រូវបញ្ជូនត្រឡប់ទៅប្រទេសដើមវិញ។ របាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បញ្ជាក់ថា មានជនជាតិម៉ុងតាញ៉ា ចូលមកកម្ពុជាដោយខុសច្បាប់ជាង២រយនាក់ ( ២៥៩) ក្នុងនោះជិត ៧០នាក់ (៦៩) សម្រេចវិលត្រឡប់ទៅប្រទេសកំណើតវិញ។ បច្ចុប្បន្នម៉ុងតាញ៉ា ដែលនៅសល់ជិត ២រយនាក់ (១៩០) ក្នុងនោះស្ត្រី៥៧នាក់។ យ៉ាងនេះក្ដី របាយការណ៍របស់ យូ.អិន.អេច្ឆ.ស៊ី.អ (UNHCR) ឲ្យដឹងថា អាជ្ញាធរក្រុងភ្នំពេញ ពុំបានផ្ដល់សិទ្ធិ ក្នុងឋានៈជាជនភៀសខ្លួន ឲ្យក្រុមម៉ុងតាញ៉ា ប្រមាណ ២០០នាក់ ដើម្បីទទួលបានសិទ្ធិជ្រកកោន បន្ទាប់ពីពួកគេរត់គេចពីប្រទេសវៀតណាម។ វិទ្យុអាស៊ីសេរី ពុំទាន់អាចសុំការបំភ្លឺ ជុំវិញរឿងនេះ ពីឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួនបាននៅឡើយទេ នៅថ្ងៃទី ២៣ ខែ មករា ។ កាលពីចុងឆ្នាំ២០១៤ មានក្រុមជនជាតិភាគតិចម៉ុងតាញ៉ា ជាច្រើនក្រុមបានរត់ភៀសខ្លួន សម្រុកចូលមកកម្ពុជា ដើម្បីសុំសិទ្ធិជ្រកកោន ក្នុងឋានៈជាជនភៀសខ្លួន។ការភៀសខ្លួនរបស់ក្រុមម៉ុងតាញ៉ាទាំងនោះ ក្រោមហេតុផល គេចចេញពីការធ្វើទុក្ខបុកម្នេញ ដោយអាជ្ញាធរវៀតណាម។ បើទោះជាបែបណា នេះជាលើកទីមួយហើយ ដែលរដ្ឋាភិបាលសម្រេចផ្ដល់សិទ្ធិឲ្យជនភៀសខ្លួនចំនួន១៣នាក់ បានជ្រកកោនទៅប្រទេសទី៣។ ជុំវិញរឿងនេះ លោក អំ សំអាត មន្ត្រីជាន់ខ្ពស់របស់អង្គការការពារសិទ្ធិមនុស្សលីកាដូ ( LICADHO) យល់ឃើញថា មិនមានអ្វីដែលចម្លែកឡើយ ចំពោះការសម្រេចផ្ដល់សិទ្ធិក្នុងឋានៈ ជាជនភៀសខ្លួននៅពេលនេះ របស់រដ្ឋាភិបាល។ លើសពីនេះទៀត កម្ពុជាគឺរដ្ឋភាគី នៃអនុសញ្ញាគោរព និងអនុវត្តសិទ្ធិជនភៀសខ្លួន ហេតុនេះផ្អែកលើកាតព្វកិច្ច រដ្ឋាភិបាលចាំបាច់ត្រូវទទួលខុសត្រូវចំពោះបញ្ហានេះ។ លោកបន្តថា «ធម្មតាយើងជាសមាជិកយើងមានកាតព្វកិច្ច ក្នុងការគោរពទៅតាមអនុសញ្ញាទាំងអស់ហ្នឹង ជាពិសេសជនភៀសខ្លួនដែលគាត់ស្វែងរកសិទ្ធិជ្រកកោននៅប្រទេសទី៣។ កម្ពុជាត្រូវតែសម្ភាសន៍រកឋានៈនៃជនភៀសខ្លួន ទៅតាមកាតព្វកិច្ច និង ទៅតាមគោលការណ៍នៃអនុសញ្ញាជនភៀសខ្លួន»។ ប្រទេសកម្ពុជា បានចុះកិច្ចព្រមព្រៀង អនុសញ្ញាការពារសិទ្ធិជនភៀសខ្លួន និង ជារដ្ឋជាភាគីនៃអនុសញ្ញានេះដែរ របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន។ យ៉ាងនេះក្ដី ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិរិះគន់ ថា រដ្ឋាភិបាលពិតជាការខកខាន ក្នុងការអនុវត្តលើអនុសញ្ញានេះ ផ្ទុយពីពិធីសារ ដែលខ្លួនបានចុះកិច្ចព្រមព្រៀងរួច ក្នុងក្របខ័ណ្ឌសមាជិកអង្គការសហប្រជាជាតិ។ មាត្រា ៣នៃអនុសញ្ញា សិទ្ធិជនភៀសខ្លួន ចែងថា រដ្ឋភាគីនៃអនុសញ្ញា ត្រូវអនុវត្តបទបញ្ញត្តិនៃអនុសញ្ញានេះ ចំពោះជនភៀសខ្លួនទាំងអស់ ដោយមិនរើសអើង ពូជសាសន៍ និងសាសនា ឬ ប្រទេសកំណើតឡើយ។ យ៉ាងនេះក្ដី លោក សុខ ផល អះអាងថា លក្ខណៈដែលកំណត់ថាជាជនភៀសខ្លួនទៅបាន មិនគ្របដណ្ដប់ទៅលើ ការរត់គេចខ្លួន ព្រោះសេដ្ឋកិច្ចឡើយ។ ផ្ទុយទៅវិញ បញ្ហាដែលចាត់ទុកថា ជាជនភៀសខ្លួនទៅបាន លុះត្រារកឃើញថា ត្រូវបានគេគាប់សង្កត់ផ្នែកនយោបាយ ឬការរំលោភសិទ្ធិមនុស្សជាដើម៕ កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
កម្ពុជានឹងបញ្ជូនជនភៀសខ្លួនម៉ុងតាញ៉ា១៣នាក់ទៅប្រទេសទី៣នៅសប្ដាហ៍ក្រោយ

0 comments :
Post a Comment