Facebook Ads

News
Loading...

ស្លឹកត្របែក អាចបញ្ឈប់ការជ្រុះសក់ និង​ជួយឲ្យសក់ឆាប់ដុះឡើងវិញ មាន​ប្រសិទ្ធិភាព ១០០%


ពិតជា​មិន​គួរឲ្យ​ជឿមែន អ្នកជំនាញ​ជាច្រើនបាន​អះអាងថា ស្លឹកត្របែក​អាច​បញ្ឈប់ការជ្រុះសក់ និង​​ជួយឲ្យ​សក់ឆាប់ដុះ​លូតលាស់​ឡើងវិញ ប្រសិន​បើ​អ្នកអនុវត្តជា​ប្រចាំ។ ស្លឹក​ត្របែក​​មា​នប្រសិទ្ធិភាពយ៉ាងខ្លាំងក្នុងការបង្កើន ​ប្លាកែត សម្រាប់អ្នកដែលមាន​ជំងឺគ្រុនឈាម ហើយ​វា​ក៏អាចការពារ​បញ្ហាជ្រុះសក់ផងដែរ។
ហេតុអ្វីបាន​ជាស្លឹកត្របែកជាឱសថដ៏ល្អសម្រាប់សក់? 
ស្លឹកត្របែក​មាន​អត្ថប្រយោជន៍​ខ្លាំង ដោយសារតែវាសម្បូរទៅដោយ​វីតាមីន B ហើយ​វីតាមីន​នេះ​មាន​សារៈសំខាន់បំផុត​ក្នុងការការពារ​មិន​ឲ្យសក់ខូច និង​ជួយឲ្យ​សក់​ឆាប់ដុះ​លូតលាស់មកវិញ។ តើអ្នកត្រូវធ្វើដូចម្តេចខ្លះ? 
អ្វីដែលអ្នកត្រូវធ្វើនោះគឺ ចម្អិន​ស្លឹកត្របែកមួយក្តាប់តូចជាមួយនឹង​ទឹក ១លីត្រ ប្រមាណជា ២០នាទី។ បន្ទាប់មកទុកភេជ្ជសៈ​មួយនឹងឲ្យត្រជាក់។
របៀបប្រើ៖ 
ពេលដែលល្បាយនេះ​ត្រជាក់ហើយ សូមអនុវត្តនៅលើ​ស្បែកក្បាលឲ្យសព្វល្អ ហើយ​ម៉ាស្សាថ្នមៗក្នុងរយៈពេលប្រហែលជា ១០ នាទី បន្ទាប់មកអ្នកត្រូវលាងសម្អាតជាមួយនឹងទឹក​ក្តៅឧណ្ឌៗ។

វិធីម្យ៉ាង​ទៀត​
 អ្នក​អាចអនុវត្ត​ដូច​ចំណុចខាងលើនេះ ប៉ុន្តែ​ត្រូវ​ទុកពេញមួយយប់​ ទើប​លាងសម្អាត​នៅពេល​ព្រឹកឡើង។ នេះគឺជា​វិធីសាស្ត្រដែលមាន​ប្រសិទ្ធិភាព​ខ្លាំងបំផុត។ ការប្រើល្បាយ​នេះបា​នទៀងទាត់ អាចជួយពង្រឹង​សក់ ឬសសក់ ហើយ​អ្នក​នឹង​ឃើញ​លទ្ធផល​ក្នុង​រយៈពេល ២ ទៅ ៣ខែប៉ុណ្ណោះ។ ដូច្នេះកុំរងចាំយូរ សូមព្យាយាម​អនុវត្ត​ទាំងអស់​គ្នា៕​
ប្រភព៖ បរទេស
Share on Google Plus

0 comments :

Post a Comment