Facebook Ads

News
Loading...

វីដេអូ​​ពន្យល់​ពី​ព្រះច័ន្ទ​ទីតាន​របស់​ភពសៅរ៍ ដែល​មាន​​​លក្ខណៈ​ដូចគ្នា​ទៅ​នឹង​​ផែនដី​​ជាទី​​បំផុត

(វិទ្យាសាស្ត្រ)៖ ព្រះច័ន្ទទីតាន (Titan) របស់ភពសៅរ៍ (Saturn) មានទំហំធំជាងព្រះច័ន្ទរបស់ផែនដីយើង ក៏ដូចជាធំជាងភពពុធបន្តិចផងដែរ។ វាមានលក្ខណៈដូចផែនដីត្រង់ បរិយាកាសក្រាស់, វត្ថុរាវនៅលើផ្ទៃដី និងមានភ្លៀងធ្លាក់ លាយឡំនឹងពពកផងដែរ។


បើទោះបីជាមើលទៅវា ដូចជាពិភពលោកប្រាកដមួយ ប៉ុន្តែវាពិតជាមិនអាចឲ្យជីវិតរស់នៅបានឡើយ។ ស្ថិតនៅចម្ងាយរាប់ពាន់លានគីឡូម៉ែត្រពីព្រះអាទិត្យ ទីតាន ពិតជាទីឋានដ៏ត្រជាក់បំផុត (ក្រោមសូន្យ ជិតដល់-៣០០អង្សាសេ ) ដែលលោកអ្នកកុំស្រមៃឡើយថា អាចឲ្យជីវិតរស់នៅទីនោះបាន។

សម្ពាធបរិយាកាសរបស់វា ខ្លាំងជាងផែនដី៥០ដង និងភ្លៀងធ្លាក់មកនោះ គឺជាភ្លៀងនៃសារធាតុមេតាន មានន័យថា វត្ថុរាវនៅលើផ្ទៃរបស់វានោះ គឺជាមេតានរាវ មិនមែនជាទឹកដូចនៅលើផែនដីឡើយ។ យានអវកាសមួយរបស់អង្គការអវកាសអឺរ៉ុប ឈ្មោះកាស៊ីនី (Cassini) បានទៅដល់ទីនោះកាលពីឆ្នាំ២០០៧ និងបានចុះចតលើព្រះច័ន្ទនោះទៀតផង ទើបគេបានដឹងព័ត៌មានច្រើនពីវា៕

ចង់ដឹងថា ព្រះច័ន្ទទីតាន មានទិដ្ឋភាពបែបណា សូមទស្សនាវីដេអូខាងក្រោម៖

Share on Google Plus

0 comments :

Post a Comment