Very classy dimple showed confidence in the game on the cage outside after winFrance, Thailand Aiyada Verpoest using 2nd hand program Full Metal Dojo in Phuket on 10.
បទពិសោធន៍ប្រកួតប្រដាល់គុនចម្រុះលើកទី២ របស់កីឡាការិនី វី ស្រីខួច បានផ្ដួលជើងខ្លាំងបារាំងកាត់ថៃ Aiyada Verpoest ត្រឹមទឹកទី២ ដោយប្រើកណ្ដាប់ដៃនៅប្រទេសថៃ។ ក្រោយជ័យជម្នះនេះ ស្រីខួច បាននិយាយថា៖ «ខ្ញុំដូចជាអត់ភ័យខ្លាចអីទៀតទេពេលប្រកួត MMA នៅក្រៅប្រទេស ព្រោះអីធ្លាប់មានប្រវត្តិឈ្នះអ៊ីចឹង និងធ្លាប់ប្រកួតសេរីជាមួយបរទេសច្រើនដែរ។ ថ្ងៃក្រោយចង់ចេញទៅប្រកួតទៀត ដើម្បីឲ្យគេស្គាល់អ្នកប្រដាល់ស្រីនៅខ្មែរកាន់តែច្រើន»។
កីឡាការិនីជំនាញប្រើកណ្ដាប់ដៃរូបនេះក៏បានបញ្ជាក់ផងដែរថា អ្នកប្រដាល់ស្រីជនជាតិបារាំងកាត់ថៃដែលខ្លួនជួបប្រកួតជាមួយនោះ មិនមែនអន់ឡើយ។ គេមានកម្លាំងខ្លាំង ជាពិសេសការចាប់កាច់ ដែលធ្វើឲ្យខ្លួនមិនអាចរើរួច បានត្រឹមទប់មិនឲ្យដួលនៅក្រោមប៉ុណ្ណោះ ប៉ុន្តែដោយសារកណ្ដាប់ដៃខ្លាំងជាងទើបអាចធ្វើឲ្យគេចាញ់ត្រឹមទឹកទី២។
ស្រីខួច អាចមានឱកាសចូលរួមកម្មវិធីប្រដាល់ក្នុងទ្រុងធំជាងនេះ បន្ទាប់ពីឈ្នះការប្រកួតជាមួយបរទេសលើកដំបូងរបស់ខ្លួន ប៉ុន្តែមិនទាន់មានការបញ្ជាក់លម្អិតនៅឡើយទេ។ «គេគ្រាន់តែប្រាប់ថា វ៉ៃឈ្នះអ៊ីចឹង អាចប្រកួតធំជាងនេះទៀត ប៉ុន្តែមិនទាន់ច្បាស់ទេបង»។


0 comments :
Post a Comment