Facebook Ads

News
Loading...

​​កូរ៉េ​ខាងជើង​​​បាច​សំរាម​​និង​ខិត្តប័ណ្ណ​ចូល​កូរ៉េ​ខាង​ត្បូង

​​​

ភាព​តាន​តឹង​​​រវាង​កូរ៉េ​ខាងជើង និង​ខាង​ត្បូង​​កាន់​តែ​ឡើង​កម្ដៅ​​ ​បន្ទាប់​ពី​ក្រុង​ព្យុងយ៉ាង ​​​បន្ត​​បាច​ខិត្តប័ណ្ណ​ឃោសនា​​ជាង​ ៣០​ម៉ឺន​សន្លឹក​​​​ចូល​​​កូរ៉េ​ខាង​ត្បូង​ត្រង់​តំបន់​​គ្មាន​កងទ័ព ​ រួម​ទាំង​សំរាម​កន្ទុយ​បារី​​​​ជាច្រើន​ថែម​ទៀត។ ​នេះ​បើ​តាម​អាជ្ញាធរ​កូរ៉េ​ខាងត្បូង។ ការ​បាច​សំរាម​​ពីលើ​អាកាស​ទាំង​ខិត្ត​ប័ណ្ណ​ និង​បារី​​ជាង ៦០០​កន្ទុយ​​ ​​គឺ​ជា​រឿង​​​មិន​ធ្លាប់​កើត​មាន​ពី​មុន​​​មក​​​រវាង​កូរ៉េ​បងប្អូន​ទាំង​ពីរ​​។ ​​​មុន​​ហេតុ​ការណ៍​នេះ​កើត​ឡើង ​​​ធ្លាប់​មាន​ព័ត៌មាន​​​ថា ​កូរ៉េ​ខាងជើង​ប្រើ​ប្រាស់​​ក្រដាស​បង្គន់​ទម្លាក់​លើ​​ដី​ខាង​កូរ៉េ​ខាង​ត្បូង​ដែរ ​​តែ​​ប៉ូលិស​ និង​​​រដ្ឋមន្ត្រី​ការបរទេស​​ក្រុង​សេអ៊ូល ​មិន​បាន​បញ្ជាក់​​ព័ត៌​មាន​នេះ លម្អិត​ឡើយ។ ​បើ​តាម​សារព័ត៌មាន​​​ក្នុង​ស្រុក​កូរ៉េ​ខាង​ត្បូង ​​បាន​រាយ​ការណ៍​ថា ​ការ​បាច​សំរាម​លើក​នេះ​​ ​​ត្រូវ​បាន​​គេ​ដាក់​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ​ខ្លាច​ក្រែង​​កូរ៉េ​ខាង​ជើង​បង្កប់​សារធាតុ​គីមី​ជីវសាស្ត្រ​​​ ចូល​​កូរ៉េ​ខាងត្បូង។ ​ខិត្តប័ណ្ណ​​ដែល​បង្ហោះ​តាម​ប៉េងប៉ោង​​ទាំង​នោះ​​បាន​​ហៅ​​​​​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​ស្រី​ផាក គឺនហេ ថា​​​ជា​”ប្រធានាធិបតី​ស្មោកគ្រោក” ​និង​ប្រទេស​​កូរ៉េខាងត្បូង​​ជា​ “សាធារណរដ្ឋ​សំរាម”។ ​​​ចំណែក អ្នក​ស្រុក​រស់​នៅ​ក្បែរ​តំបន់​ខាង​លើ​និយាយ​ថា​ ​បង្អួច​កញ្ចក់​​ផ្ទះ​របស់​ពួកគេ ​ត្រូវ​បាន​​បែក​ ​និង​​កន្លែង​ស្ដុក​ទឹក​​​ ត្រូវ​បាន​ខូច​ខាត​ដោយសារ​ការ​ផ្ទុះ​ប៉េងប៉ោង​​ផ្ទុក​ឧស្ម័ន​អេលីយ៉ូម​ រួម​ជាមួយ​​គំនរ​ខិត្តប័ណ្ណ​ប្រឆាំង​ក្រុង​សេអ៊ូល។ ​​កូរ៉េ​ខាងជើង​​​​ធ្វើ​ដូច​នេះ​ ​ដោយសារ​ក្រុង​ព្យុងយ៉ាង​ ​​​បាន​ស្នើ​ឲ្យ​ក្រុង​សេអ៊ូល​ឈប់​ចាក់​ផ្សាយ​ប្រដាប់​បំពង​សំឡេង​តាម​ព្រំដែន​​​គ្មាន​​កងទ័ព តែ​ក្រុង​សេអ៊ូល​​តែង​បដិសេធ៕
Share on Google Plus

0 comments :

Post a Comment