រាជធានីភ្នំពេញ ៖ មានករណីប្លន់ម៉ូតូមួយគ្រឿង នៅជាប់របងវិទ្យាល័យ ព្រះស៊ីសុវត្ថិ បានដោយសុវត្ថិភាព ។ ម៉ូតូដែលចោរប្លន់ បានសម្រេចនោះ ម៉ាក Zoomer ពាក់ស្លាកលេខ ភ្នំពេញ 1FJ-1190 បើកបរ មានគ្នាពីរនាក់ អ្នកកាន់ចង្កូតជាម្ចាស់ម៉ូតូ ឈ្មោះ គង់ សុភក្ត្រា អាយុ២៩ឆ្នាំ និងម្នាក់ទៀតឈ្មោះ ឡេង សេងហុង ជិះខាងក្រោយ ជាមិត្តភក្តិ ដែលពួកគេ ជិះចេញពីធ្វើការងារ នៅផ្សារទំនើបអ៊ីអន ឆ្ពោះទៅញ៉ាំបាយ ម្ដុំក្រោយវាំង ។
លុះជិតដល់កន្លែងកើតហេតុ គេឃើញម៉ូតូពីរគ្រឿង ជិះគ្នា៤នាក់ ជិះតាមពីក្រោយ ពួកគេជាជនរងគ្រោះ បម្រុងនឹងវ៉ាពួកគេដែរ តែវាក់អើនឹងរថយន្ត ក៏អាចបណ្ដាលឲ្យ ជនល្មើសមានឱកាស ដកកាំភ្លើងភ្ជុងយកម៉ូតូ ។ ដោយឃើញហេតុការនោះ ពួកគេភ័យស្លន់ស្លោពេក ក៏ផ្ដួលម៉ូតូ ឲ្យជនល្មើស តែម្ដងទៅ ហើយជនល្មើស បានវាយនឹងដំបងធ្វើឲ្យបែកក្បាល ជនរងគ្រោះ ដែលជិះខាងក្រោយ ។
ជនរងគ្រោះទាំងពីរ បានត្រឹមតែ សោកស្ដាយ ចំពោះម៉ូតូខ្លួន ដែលបាត់ និងនាំគ្នា ដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលផ្សារថ្មី៣ តែប៉ុណ្ណោះ ៕
ប្រភព៖ Khmerload
ប្រភព៖ Khmerload
0 comments :
Post a Comment